នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត និងទទួលស្គាល់ថាជាវិធីសាស្រ្តមួយដែលល្អ និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺអ្នកជំងឺឆាប់វិវត្តន៍ទៅរកស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័ស។
ក) រោគសញ្ញាសំខាន់ៗនៃការគាបសរសៃឆ្អឹងកងចង្កេះមាន៖
- ឈឺជើងម្ខាង ឬទាំងសងខាង
- ដើរមិនបានឆ្ងាយ
- ស្ពឹកពាក់កណ្តាលខ្លួនចុះក្រោម
ខ) បច្ចេកទេសវះកាត់ដោយចោះនេះប្រើចំពោះជំងឺ៖
- លៀនទ្រនាប់ឆ្អឹងកងចង្កេះ (Hernie Discal Lombaire)
- ការរួមតូចនៃប្រហោងឆ្អឹងកងចង្កេះ (Canal Lombaire Etroit)
- ការរអិលនៃឆ្អឹងកង (Antérolisthésis)
- ការរួមតូចនៃគម្លាតឆ្អឹងកង (Pincement Discal)
គ) អត្ថប្រយោជន៍នៃការវះកាត់ដោយចោះ៖
- ស្នាមរបួសតូច
- រក្សាបាននូវទម្រង់ឆ្អឹងកងខ្នងយើងបានយ៉ាងល្អ
- បាត់បង់ឈាមតិចតួច
- អ្នកជំងឺឆាប់វិលទៅរកស្ថានភាពប្រក្រតីឆាប់រហ័ស
គ្លីនិកយើងខ្ញុំ បានបំពាក់បច្ចេកទេសថ្មីនេះ បម្រើជូនបងប្អូនប្រជាពលរដ្ឋយើងយ៉ាងទូលំទូលាយក្នុងការទទួលបានការព្យាបាលមួយដែលទំនើប និងមានប្រសិទ្ធភាពខ្ពស់។