profchenging@gmail.com
បច្ចេកវិទ្យាអង់ដូស្កុបវះកាត់ឆ្អឹងកងខ្នងដំបូងក្នុងប្រទេសកម្ពុជាដោយ យូប៊ីអុី!​UBE (Unilateral Biportal Endoscopy)!
Home » Expert  »  បច្ចេកវិទ្យាអង់ដូស្កុបវះកាត់ឆ្អឹងកងខ្នងដំបូងក្នុងប្រទេសកម្ពុជាដោយ យូប៊ីអុី!​UBE (Unilateral Biportal Endoscopy)!

ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) បានឈានទៅរកទំនើបកម្មថ្មីមួយទៀត គឺការវះកាត់ដោយចោះ (អង់ដូស្កូប) នៅក្នុងមន្ទីពេទ្យកាល់ម៉ែត។ នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត និងទទួលស្គាល់ថាជាវិធីសាស្រ្តមួយដែលល្អ និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺអ្នកជំងឺឆាប់វិវត្តន៍ទៅរកស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័ស។

ក) រោគសញ្ញាសំខាន់ៗនៃការគាបសរសៃឆ្អឹងកងចង្កេះមាន៖

  • ឈឺជើងម្ខាង រឺទាំងសងខាង
  • ដើរមិនបានឆ្ងាយ
  • ស្ពឹកពាក់កណ្តាលខ្លួនចុះក្រោម

ខ) បច្ចេកទេសវះកាត់ដោយចោះនេះប្រើចំពោះជំងឺ៖

  • លៀនទ្រនាប់ឆ្អឹងកងចង្កេះ (Hernie discale lombaire)
  • ការរួមតូចនៃប្រហោងឆ្អឹងកងចង្កេះ (Canal lombaire étroit)
  • ការរអិលនៃឆ្អឹងកង (Antérolisthésis)
  • ការរួមតូចនៃគម្លាតឆ្អឹងកង (Pincement discal)

គ) អត្ថប្រយោជន៍នៃការវះកាត់ដោយចោះ៖

  • ស្នាមរបួសតូច
  • រក្សាបាននូវទម្រង់ឆ្អឹងកងខ្នងយើងបានយ៉ាងល្អ
  • បាត់បង់ឈាមតិចតួច
  • អ្នកជំងឺឆាប់វិលទៅរកស្ថានភាពប្រក្រតីឆាប់រហ័ស

« យើងខ្ញុំនៅតែបន្តបំពាក់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោះស្រាយបញ្ហាសុខភាព គ្រប់ស្ថានការណ៍ស្មុគស្មាញ សំដៅប្រសិទ្ធភាពខ្ពស់ និងគុណភាព សម្រាប់គ្រប់អ្នកជំងឺយើង។»

Leave a Reply

Your email address will not be published. Required fields are marked *