ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) បានឈានទៅរកទំនើបកម្មថ្មីមួយទៀត គឺការវះកាត់ដោយចោះ (អង់ដូស្កូប) នៅក្នុងមន្ទីពេទ្យកាល់ម៉ែត។ នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត និងទទួលស្គាល់ថាជាវិធីសាស្រ្តមួយដែលល្អ និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺអ្នកជំងឺឆាប់វិវត្តន៍ទៅរកស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័ស។
ក) រោគសញ្ញាសំខាន់ៗនៃការគាបសរសៃឆ្អឹងកងចង្កេះមាន៖
- ឈឺជើងម្ខាង រឺទាំងសងខាង
- ដើរមិនបានឆ្ងាយ
- ស្ពឹកពាក់កណ្តាលខ្លួនចុះក្រោម
ខ) បច្ចេកទេសវះកាត់ដោយចោះនេះប្រើចំពោះជំងឺ៖
- លៀនទ្រនាប់ឆ្អឹងកងចង្កេះ (Hernie discale lombaire)
- ការរួមតូចនៃប្រហោងឆ្អឹងកងចង្កេះ (Canal lombaire étroit)
- ការរអិលនៃឆ្អឹងកង (Antérolisthésis)
- ការរួមតូចនៃគម្លាតឆ្អឹងកង (Pincement discal)
គ) អត្ថប្រយោជន៍នៃការវះកាត់ដោយចោះ៖
- ស្នាមរបួសតូច
- រក្សាបាននូវទម្រង់ឆ្អឹងកងខ្នងយើងបានយ៉ាងល្អ
- បាត់បង់ឈាមតិចតួច
- អ្នកជំងឺឆាប់វិលទៅរកស្ថានភាពប្រក្រតីឆាប់រហ័ស
« យើងខ្ញុំនៅតែបន្តបំពាក់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោះស្រាយបញ្ហាសុខភាព គ្រប់ស្ថានការណ៍ស្មុគស្មាញ សំដៅប្រសិទ្ធភាពខ្ពស់ និងគុណភាព សម្រាប់គ្រប់អ្នកជំងឺយើង។»