profchenging@gmail.com
ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) ដោយចោះ (អង់ដូស្កូប) UBE (Unilateral Biportal Endoscopy)
Home » Health  »  ការវះកាត់លៀនទ្រនាប់ឆ្អឹងកងចង្កេះ (លៀនឌីស) ដោយចោះ (អង់ដូស្កូប) UBE (Unilateral Biportal Endoscopy)

នេះជាបច្ចេកទេសមួយដែលត្រូវបានអនុវត្ត និងទទួលស្គាល់ថាជាវិធីសាស្រ្តមួយដែលល្អ និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺអ្នកជំងឺឆាប់វិវត្តន៍ទៅរកស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័ស។

ក) រោគសញ្ញាសំខាន់ៗនៃការគាបសរសៃឆ្អឹងកងចង្កេះមាន៖

- ឈឺជើងម្ខាង ឬទាំងសងខាង

- ដើរមិនបានឆ្ងាយ

- ស្ពឹកពាក់កណ្តាលខ្លួនចុះក្រោម

ខ) បច្ចេកទេសវះកាត់ដោយចោះនេះប្រើចំពោះជំងឺ៖

- លៀនទ្រនាប់ឆ្អឹងកងចង្កេះ (Hernie Discal Lombaire)

- ការរួមតូចនៃប្រហោងឆ្អឹងកងចង្កេះ (Canal Lombaire Etroit)

- ការរអិលនៃឆ្អឹងកង (Antérolisthésis)

- ការរួមតូចនៃគម្លាតឆ្អឹងកង (Pincement Discal)

គ) អត្ថប្រយោជន៍នៃការវះកាត់ដោយចោះ៖

- ស្នាមរបួសតូច

- រក្សាបាននូវទម្រង់ឆ្អឹងកងខ្នងយើងបានយ៉ាងល្អ

- បាត់បង់ឈាមតិចតួច

- អ្នកជំងឺឆាប់វិលទៅរកស្ថានភាពប្រក្រតីឆាប់រហ័ស

គ្លីនិកយើងខ្ញុំ បានបំពាក់បច្ចេកទេសថ្មីនេះ បម្រើជូនបងប្អូនប្រជាពលរដ្ឋយើងយ៉ាងទូលំទូលាយក្នុងការទទួលបានការព្យាបាលមួយដែលទំនើប និងមានប្រសិទ្ធភាពខ្ពស់។